អង្គការ PSI Cambodia លើកកម្ពស់​នូវ​សិទ្ធិ​អំណាច​របស់​ប្រជាជន​កម្ពុជា ដើម្បីគាត់គ្រប់គ្រង​សុខភាព​របស់​ខ្លួន​ តាម​រយៈ​និរន្តរភាព​ទីផ្សារ​ដោយ​ទទួល​បាន​នូវ​ផលិតផល​ សេវាកម្ម និង​ព័ត៌មាន​ដែល​មាន​គុណភាព​ខ្ពស់​និង​តម្លៃ​សមរម្យ​។

អង្គការ PSI Cambodia ប្រើ​ឥទ្ធិពល​ទីផ្សារ​ដែល​មាន​តម្លៃ​សមរម្យ ជាដំណោះស្រាយ​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​របស់​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ងាយ​រងគ្រោះ មានភាព​ប្រសើរ​ឡើង​ដោយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

កិច្ចការ
របស់​យើង

ការលើក​កម្ពស់ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព
ជួយ​ពង្រឹង​ប្រព័ន្ធ​នៅ​វិស័យ​សាធារណៈ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ និង​សម្របសម្រួល​ទាក់ទង​សកម្មភាព​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម (SBC) នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត​។ យើង​ក៏ធ្វើការ​លើ​ការ​បង្កើន​លទ្ធភាព​របស់​ប្រជាជន​ក្នុងការ​ទទួលយក​ឥរិយាបថ​ដែល​នាំ​មកនូវ​សុខភាព​ល្អ​។

​ជំងឺទឹកនោមផ្អែមលើកុមារ
លើក​កម្ពស់​ការ​ថែទាំ​សុខភាព​ដល់​កុមារ​ដែល​មាន​ជំងឺទឹកនោមផ្អែមប្រភេទ១ និង​ជួយ​ដល់​កុមារ​ទាំង​នោះ ព្រម​ទាំង​គ្រួសារ​របស់​គេ រស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាព​។

ការ​ផ្គត់ផ្គង់​ផលិតផល​សុខភាព
ផ្គត់ផ្គង់​​ផលិតផល​សុខភាព​ដែល​មាន​តម្លៃ​សមរម្យ​និង​គុណភាព​ខ្ពស់​ ដើម្បី​​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​កម្ពុជា​ដែល​មាន​ចំណូល​ទាប និង​ងាយ​ទទួល​រង​គ្រោះ​តាមរយៈ​ដំណោះស្រាយ​ដែល​ផ្អែក​លើ​ទីផ្សារ។

ព័ត៌មាន
ថ្មីៗ

  • កូនស្រីរបស់សុខលា និងក្មួយរបស់គាត់​បង្ហាញ​ដៃស្អាតបន្ទាប់ពីលាងដៃហើយ។ លេង សុខលា មានអាយុ​៣៣ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ខ្លី​ ជាមួយ​គ្រួសារ​របស់គាត់ និង​កូនពីរនាក់។ កូនប្រុស​របស់​គាត់​មាន​អាយុ១៣​ឆ្នាំ និង​កូនស្រី​អាយុ​៧ឆ្នាំ​។ ផ្ទះរបស់​គាត់​រៀបចំ​យ៉ាង​ស្អាតបាត ដោយ​មាន​ដាំដើមផ្កានៅ​ខាង​មុខនិង​ក្រោយ​ផ្ទះ ព្រមទាំង​មាន​បង្គន់​ និង​អណ្តូង​មួយ​ នៅ​ក្បែរគ្នា នៅខាង​ក្រោយ​ផ្ទះ​ផងដែរ។ ប្តី​របស់​គាត់​គឺជា​កសិករ​ ហើយ​សុខលា​ផ្ទាល់ ក៏​ច្រើនតែ​រវល់​នឹង​ការងារ​ជា​អនុប្រធានភូមិ និង​ជា​ជនបង្គោលនៃគម្រោង​មួយ​ចំនួន​។
  • ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងនាយកដ្ឋានការពារសុខភាព (PMD) នៃក្រសួងសុខាភិបាល បានបើកយុទ្ធនាការដើម្បីជួយកាត់បន្ថយជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ដោយប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម និងសកម្មភាពចុះមូលដ្ឋាន។ យុទ្ធនាការនេះ ដែលមានពាក្យស្លោកថា “រស់ដោយបញ្ញា សុខភាពភ្លឺថ្លា” មានគោលបំណងលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ឲ្យបង្កើតទម្លាប់ថ្មី នៃការបរិភោគអាហារ និងសកម្មភាពរាងកាយ។ យុទ្ធនាការនេះក៏លើកកម្ពស់អត្ថប្រយោជន៍នៃការធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស ព្រមទាំងលើកទឹកចិត្តឲ្យប្រជាជនទៅជួបអ្នកផ្តល់សេវាសុខភាពដែលមានជំនាញ ដើម្បីធ្វើការពិនិត្យរកជំងឺលើសសម្ពាធឈាម
  • តម្រូវការ​ព័ត៌មាន ទោះបីជា​យុវវ័យ​​រួមភេទឬអត់​ក៏ដោយ ក៏ពួកគេ​មាន​សិទ្ធិ​ ក្នុង​ការ​ទទួលបាន​ការ​អប់រំអំពីសុខភាព​ផ្លូវភេទ​និង​បន្តពូជ។ មាន​ហេតុផល​ល្អជាច្រើន ចំពោះថាតើហេតុអ្វី​ការ​អប់រំនេះ​មាន​សារៈសំខាន់។ ការ​ទទួល​បាន​ព័ត៌មាន​ អាចជួយ​ឲ្យយុវវ័យ​ធ្វើ​ការ​សម្រេចចិត្ត​ សម្រាប់​សុខភាព​របស់​ខ្លួន រួម​ទាំង​ការពារខ្លួន​ឯង​ពីការ​មាន​ផ្ទៃពោះ​ដោយ​មិនបាន​គ្រោង​ទុក និង​ជំងឺ​កាមរោគ​ផ្សេងៗ​។ យោងទៅតាម​របាយ​ការ​ណ៍ “វិភាគស្ថានភាពរបស់យុវជននៅកម្ពុជា” ការយល់​ដឹង​អំពី​សុខភាព​បន្តពូជនិង​សុខភាព​ផ្លូវភេទ នូវមាន​កំរិតនៅឡើង ក្នុង​ចំណោម​យុវវ័យ។ ឪពុកម្តាយ និង​សាលារៀន គឺជាប្រភពចំបង​នៃការ​ទទួលបាន​ព័ត៌មានអំពី​សុខភាព​បន្តពូជនិង​សុខភាព​ផ្លូវភេទ ក្នុង​ចំណោម​ប្រជាជន​អាយុ១៥-២៤
  • បទ​អន្តរាគមន៍ផ្លាស់ប្តូរ​ឥរិយាបថ ដើម្បី​បង្កើន​ការ​ធ្វើតេស្ត ក្នុងចំណោម​អ្នកដើរ​ព្រៃ ទោះបីជាការគ្រប់គ្រងជំងឺគ្រុនចាញ់មានភាពប្រសើរឡើងក៏ដោយក៏ការចំលងជំងឺគ្រុនចាញ់នៅតែជាបញ្ហានៅក្នុង តំបន់ព្រៃ ដែលតំបន់ចំលងជំងឺគ្រុនចាញ់ដល់ជនចំណាកស្រុក រួមមានអ្នកធ្វើការក្នុងព្រៃ ដែលពួកគេតែងតែធ្វើការផ្លាស់ប្តូរទីតាំង រវាងតំបន់មានការឆ្លងតិចតួចនិងតំបន់ដែលមានការចំលងខ្លាំង ហើយវាជាទីតាំងមួយដែលពិបាកក្នុងការផ្តល់សេវាគ្រុនចាញ់និងចែករំលែកព័ត៌មានផងដែរ។ កម្ពុជាមានគោលដៅក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទំរង់នៅឆ្នាំ ២០២៥។ ក្នុងឆ្នាំ២០១៩ ករណីជំងឺគ្រុនចាញ់បានថយចុះពី ១០០ ០០០ករណី ក្នុងឆ្នាំ២០១០ ទៅតិចជាង ៣២ ០០០ករណី
  • កម្មវិធីផ្លាស់ប្តូរ​ឥរិយាបថ ផ្នែកទឹកស្អាតនិងអនាម័យ ដែលមានគោលបំណង ចូលរួមកាត់បន្ថយបញ្ហាជំងឺរាក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តឥរិយាបថផ្នែកទឹកស្អាត និងអនាម័យ មូលហេតុសំខាន់ចំនួន២ ដែលបណ្តាលអោយរាគ សម្រាប់មនុស្សធំនិងកូនក្មេង គឺដោយដៃកខ្វក់ (អាហារមិនមានអនាម័យ ការប៉ះពាល់ភ្នែក ការរាគរយៈពេលវែង) និងការបរិភោគទឹកដែលមិនបានបន្សុទ្ធ។ ប្រសិនបើមិនបានព្យាបាល ការរាគរយៈពេលវែង ទៅលើកុមារក្រោមអាយុ៥ឆ្នាំ អាចនាំឲ្យមានភាពក្រិះក្រិន ដោយសារការខ្វះអាហារូបត្ថម្ភ និង/ឬ
  • អន្តរាគមន៍សុខភាព ដើម្បីជួយគាំទ្រដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីជាម្តាយក្រោយសម្រាល ឲ្យមានសុខភាពកាន់តែប្រសើរ រយៈពេល ១០០០ ថ្ងៃដំបូង មានសារៈសំខាន់បំផុតក្នុងជីវិតរបស់កុមារ ហើយមានឥទ្ធិពលលើសុខភាពក្នុងពេល​អនាគតពេញមួយជីវិតរបស់ពួកគេ។ មូលដ្ឋានគ្រឹះនៃការចាប់ផ្តើមជីវិតប្រកបដោយសុខុមាលភាព គឺអាហារូបត្ថម្ភសម្រាប់ទាំងម្តាយនិងកូន។ អាហារូបត្ថម្ភរបស់ម្តាយមានសារៈសំខាន់សម្រាប់ម្តាយខ្លួនឯង ដើម្បីធានាថា គាត់មានសុខភាពល្អគ្រប់គ្រាន់ដើម្បីថែទាំខ្លួនឯង និងកូនរបស់គាត់ ។ អាហារូបត្ថម្ភក៏មានសារៈសំខាន់ផងដែរ សម្រាប់ទារកដែលបៅដោះ និងទទួលបានការថែទាំពីម្តាយ ក្នុងអំឡុងពេលដ៏សំខាន់បំផុតនេះ