អង្គការ PSI Cambodia លើកកម្ពស់​នូវ​សិទ្ធិ​អំណាច​របស់​ប្រជាជន​កម្ពុជា ដើម្បីគាត់គ្រប់គ្រង​សុខភាព​របស់​ខ្លួន​ តាម​រយៈ​និរន្តរភាព​ទីផ្សារ​ដោយ​ទទួល​បាន​នូវ​ផលិតផល​ សេវាកម្ម និង​ព័ត៌មាន​ដែល​មាន​គុណភាព​ខ្ពស់​និង​តម្លៃ​សមរម្យ​។

អង្គការ PSI Cambodia ប្រើ​ឥទ្ធិពល​ទីផ្សារ​ដែល​មាន​តម្លៃ​សមរម្យ ជាដំណោះស្រាយ​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​របស់​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ងាយ​រងគ្រោះ មានភាព​ប្រសើរ​ឡើង​ដោយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

កិច្ចការ
របស់​យើង

ការលើក​កម្ពស់ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព
ជួយ​ពង្រឹង​ប្រព័ន្ធ​នៅ​វិស័យ​សាធារណៈ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ និង​សម្របសម្រួល​ទាក់ទង​សកម្មភាព​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម (SBC) នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត​។ យើង​ក៏ធ្វើការ​លើ​ការ​បង្កើន​លទ្ធភាព​របស់​ប្រជាជន​ក្នុងការ​ទទួលយក​ឥរិយាបថ​ដែល​នាំ​មកនូវ​សុខភាព​ល្អ​។

​ជំងឺទឹកនោមផ្អែមលើកុមារ
លើក​កម្ពស់​ការ​ថែទាំ​សុខភាព​ដល់​កុមារ​ដែល​មាន​ជំងឺទឹកនោមផ្អែមប្រភេទ១ និង​ជួយ​ដល់​កុមារ​ទាំង​នោះ ព្រម​ទាំង​គ្រួសារ​របស់​គេ រស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាព​។

ការ​ផ្គត់ផ្គង់​ផលិតផល​សុខភាព
ផ្គត់ផ្គង់​​ផលិតផល​សុខភាព​ដែល​មាន​តម្លៃ​សមរម្យ​និង​គុណភាព​ខ្ពស់​ ដើម្បី​​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​កម្ពុជា​ដែល​មាន​ចំណូល​ទាប និង​ងាយ​ទទួល​រង​គ្រោះ​តាមរយៈ​ដំណោះស្រាយ​ដែល​ផ្អែក​លើ​ទីផ្សារ។

ព័ត៌មាន
ថ្មីៗ

  • វីដេអូ: ប្រពន្ធ: ការមើលថែ​សមាជិក​គ្រួសារគឺជារឿងសំខាន់បំផុត ដើម្បី​ឲ្យ​ប្រាកដ​ថា​ម្នាក់​ៗមានសុខភាព​ល្អ​។ កាលម៉ាក់ខ្ញុំ​មាន​អាយុ​៤០​ឆ្នាំ ខ្ញុំតែងតែ​នាំ​គាត់​ទៅ​ពិនិត្យ​សុខភាពយ៉ាង​ទៀងទាត់ ហើយ​ពេល​នោះ បើខ្ញុំមិបាន​យកគាត់​ទៅពិនិត្យទៀងទាត់​ទេ កុំអីអត់​ដឹង​ថា ម៉ាក់​ខ្ញុំមានជំងឺ​ទឹកនោម​ផ្អែម​ដែរ​។ ម្តាយ: គ្រាន់​តែ​ដឹង​ថា​ ខ្លួន​មាន​ជំងឺ​ទឹកនោម​ផ្អែម ខ្ញុំភ័យអើយ​ភ័យ តែ​ពេល​នោះ​ លោកគ្រូពេទ្យ​បាន​ប្រាប់​ថា កុំឲ្យ​ភ័យ ដោយសារ​ជំងឺ​នេះ​អាច​គ្រប់គ្រង​បាន​។ ប្រពន្ធ: កាលហ្នឹង
  • ការ​ឆ្លើយតប​ទៅ​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​ និង​គ្រោះ​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ ត្រូវការ​មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះបន្ទាន់នៃសុខភាពសារធារណៈ (PHEOC) ដើម្បី​​មាន​ធនធាន​ច្បាស់លាស់​ សម្រាប់​ធ្វើការ​ឆ្លើយ​តប​ រួម​មាន​ធនធាន​មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និង​ឧបករណ៍។ ព័ត៌មាន​ទាំង​នេះ​មាន​សារៈសំខាន់​ មិន​ត្រឹម​តែក្នុង​អំឡុង​ពេល​មាន​គ្រោះ​បន្ទាន់​ដើម្បី​ជូន​ដំណឹង​អំពី​ការ​គ្រប់គ្រង​ធនធាន​និង​ការ​ឆ្លើយ​តបប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​សារៈសំខាន់​ក្នុង​ពេល​បង្កើត​យុទ្ធសាស្ត្រ​ផែនការ​ឆ្លើយ​តប ចង្អុល​បង្ហាញ​ចំនុច​ត្រង់​ណា​ដែល​ត្រូវ​ធ្វើការ​បណ្តុះបណ្តាល​ និង​បង្កើន​សមត្ថភាព ឬបែងចែកធនធាននៅ​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​ប្រុងប្រៀបចំពោះ​គ្រោះ​បន្ទាន់​ណាមួយ​។ អង្គការ​អន្តរជាតិ​បំរើ​សុខភាព​ប្រជាជន (PSI) ធ្វើការ​ជួយ​យ៉ាង​សកម្ម​ដល់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល (CDC-MoH)
  • Population Services International (PSI) is the world’s leading social marketing organization, with programs in over 40 countries. PSI started its
  • ជំងឺ​មិន​ឆ្លង​សម្លាប់​ប្រជាជន​កម្ពុជាជិត ៦០០០០ នាក់​ជារៀង​រាល់​ឆ្នាំ​ ដែល​ស្មើ​នឹង​ ៦៤% នៃ​ករណីស្លាប់​ទាំង​អស់​ក្នុង​ឆ្នាំ​២០១៨។ ប្រជាជន​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​បួន​នាក់ (២៣%) ស្លាប់​មុន​អាយុ​ ៧០ ឆ្នាំ ដោយសារ​ជំងឺ​មិន​ឆ្លង។ ចំពោះមនុស្ស​ពេញ​វ័យ អត្រា​ប្រេវ៉ាឡង់​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ៩,៦% និង​ជំងឺ​លើស​សម្ពាធ​ឈាម ១៤,២% ។ ៤៥% នៃមនុស្ស​ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
  • សុគន្ធ និង​យ៉េន រស់នៅក្នុង​ភូមិ​ក្រាំង​ស្គារ ក្នុង​ខេត្ត​កំពង់​ឆ្នាំង ដោយ​មាន​កូន​ប្រុស​ម្នាក់​ អាយុ​៦​ខែ ឈ្មោះមិនា ។ សុគន្ធ ជា​បុរស​ស្ងៀមស្ងាត់ ក្នុង​វ័យ​២៧​ឆ្នាំ និង​មាន​មុខរបរ​ជា​កសិករ ដែលមាន​ស្រែនៅជិត​ផ្ទះ​របស់​គាត់ ។ ចំណែក​ប្រពន្ធ​របស់​គាត់​វិញ គឺលោកស្រី​យ៉េន មាន​អាយុ២៧​ឆ្នាំ​ ហើយ​គាត់​តែងតែ​ចំណាយ​ពេល​ដើម្បី​មើលថែ​កូន​របស់​គាត់​ “មិនា” ដែលជាទារក​ដែល​ចូលចិត្ត​លេង​
  • ការ​ពន្យារ​កំណើត​ដោយ​ប្រើ​មធ្យោបាយ​បែបទំនើប (MM) មាន​សារសំខាន់​ ក្នុង​ការ​ការពារ​ការ​មាន​ផ្ទៃ​ពោះ​ដែល​មិន​បាន​គ្រោង​ទុក ដែល​ធ្វើ​ឲ្យ​ដៃគូ ឬប្តីប្រពន្ធ​អាចគ្រប់គ្រង​ជម្រើស​ជីវិត​បាន​ប្រសើរ​ជាងមុន និង​ផ្តល់​ការ​ថែទាំល្អ​ដល់​កូនៗ និង​គ្រួសារ​របស់​គេ ដោយ​ជៀសវាង​ឧបសគ្គផ្នែក​ហិរញ្ញវត្ថុ។ ការ​ពន្យារ​កំណើត​ក៏​អាច​ជួយ​ដល់​សុខភាព​របស់​ម្តាយ និង​កូន​តូចៗ​របស់​គាត់ ព្រមទាំង​រក្សា​គុណភាព​នៃជីវិត​បាន​ល្អ​។ នៅ​ក្នុង​តំបន់ជនបទ​នៃ​ប្រទេស​កម្ពុជា ប្រជាជន​អាច​មានឧបសគ្គ​ក្នុងការ​ទទួល​បានព័ត៌មាន​ និង​ការ​ទទួល​បាន​មធ្យោបាយការ​ពន្យារ​កំណើត​បែប​ទំនើប ដោយសារ​សេវា​សុខភាពខ្លះនៅមូលដ្ឋានសុខាភិបាលនៅ​មាន​កំរិត និង​ចំងាយ​ឆ្ងាយ​ក្នុង​ការ​ធ្វើដំណើរ​ទៅ​មូលដ្ឋាន​សុខាភិបាល​ទាំង​នោះ។ ប្រភពព័ត៌មាន​ដែល​ប្រជាជន​ក្នុង​សហគមន៍​តែងទទួល​បាន​គឺដោយ​ការ​និយាយ​តៗ​គ្នា ក្នុង​ចំណោម​មិត្តភក្តិ និង​គ្រួសារ​