អង្គការ PSI Cambodia លើកកម្ពស់នូវសិទ្ធិអំណាចរបស់ប្រជាជនកម្ពុជា ដើម្បីគាត់គ្រប់គ្រងសុខភាពរបស់ខ្លួន តាមរយៈនិរន្តរភាពទីផ្សារដោយទទួលបាននូវផលិតផល សេវាកម្ម និងព័ត៌មានដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យ។
អង្គការ PSI Cambodia ប្រើឥទ្ធិពលទីផ្សារដែលមានតម្លៃសមរម្យ ជាដំណោះស្រាយដើម្បីធ្វើឲ្យសុខភាពរបស់ប្រជាជនដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះ មានភាពប្រសើរឡើងដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចការ
របស់យើង
ការលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាពជួយពង្រឹងប្រព័ន្ធនៅវិស័យសាធារណៈ ដើម្បីធ្វើការត្រួតពិនិត្យ និងសម្របសម្រួលទាក់ទងសកម្មភាពផ្លាស់ប្តូរឥរិយាបថសង្គម (SBC) នៅថ្នាក់ជាតិនិងថ្នាក់ខេត្ត។ យើងក៏ធ្វើការលើការបង្កើនលទ្ធភាពរបស់ប្រជាជនក្នុងការទទួលយកឥរិយាបថដែលនាំមកនូវសុខភាពល្អ។
ជំងឺទឹកនោមផ្អែមលើកុមារលើកកម្ពស់ការថែទាំសុខភាពដល់កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ និងជួយដល់កុមារទាំងនោះ ព្រមទាំងគ្រួសាររបស់គេ រស់នៅប្រកបដោយសុខុមាលភាព។
ការផ្គត់ផ្គង់ផលិតផលសុខភាពផ្គត់ផ្គង់ផលិតផលសុខភាពដែលមានតម្លៃសមរម្យនិងគុណភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជាដែលមានចំណូលទាប និងងាយទទួលរងគ្រោះតាមរយៈដំណោះស្រាយដែលផ្អែកលើទីផ្សារ។
ព័ត៌មាន
ថ្មីៗ
-
កូនស្រីរបស់សុខលា និងក្មួយរបស់គាត់បង្ហាញដៃស្អាតបន្ទាប់ពីលាងដៃហើយ។ លេង សុខលា មានអាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិខ្លី ជាមួយគ្រួសាររបស់គាត់ និងកូនពីរនាក់។ កូនប្រុសរបស់គាត់មានអាយុ១៣ឆ្នាំ និងកូនស្រីអាយុ៧ឆ្នាំ។ ផ្ទះរបស់គាត់រៀបចំយ៉ាងស្អាតបាត ដោយមានដាំដើមផ្កានៅខាងមុខនិងក្រោយផ្ទះ ព្រមទាំងមានបង្គន់ និងអណ្តូងមួយ នៅក្បែរគ្នា នៅខាងក្រោយផ្ទះផងដែរ។ ប្តីរបស់គាត់គឺជាកសិករ ហើយសុខលាផ្ទាល់ ក៏ច្រើនតែរវល់នឹងការងារជាអនុប្រធានភូមិ និងជាជនបង្គោលនៃគម្រោងមួយចំនួន។
-
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងនាយកដ្ឋានការពារសុខភាព (PMD) នៃក្រសួងសុខាភិបាល បានបើកយុទ្ធនាការដើម្បីជួយកាត់បន្ថយជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ដោយប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម និងសកម្មភាពចុះមូលដ្ឋាន។ យុទ្ធនាការនេះ ដែលមានពាក្យស្លោកថា “រស់ដោយបញ្ញា សុខភាពភ្លឺថ្លា” មានគោលបំណងលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ឲ្យបង្កើតទម្លាប់ថ្មី នៃការបរិភោគអាហារ និងសកម្មភាពរាងកាយ។ យុទ្ធនាការនេះក៏លើកកម្ពស់អត្ថប្រយោជន៍នៃការធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស ព្រមទាំងលើកទឹកចិត្តឲ្យប្រជាជនទៅជួបអ្នកផ្តល់សេវាសុខភាពដែលមានជំនាញ ដើម្បីធ្វើការពិនិត្យរកជំងឺលើសសម្ពាធឈាម
-
តម្រូវការព័ត៌មាន ទោះបីជាយុវវ័យរួមភេទឬអត់ក៏ដោយ ក៏ពួកគេមានសិទ្ធិ ក្នុងការទទួលបានការអប់រំអំពីសុខភាពផ្លូវភេទនិងបន្តពូជ។ មានហេតុផលល្អជាច្រើន ចំពោះថាតើហេតុអ្វីការអប់រំនេះមានសារៈសំខាន់។ ការទទួលបានព័ត៌មាន អាចជួយឲ្យយុវវ័យធ្វើការសម្រេចចិត្ត សម្រាប់សុខភាពរបស់ខ្លួន រួមទាំងការពារខ្លួនឯងពីការមានផ្ទៃពោះដោយមិនបានគ្រោងទុក និងជំងឺកាមរោគផ្សេងៗ។ យោងទៅតាមរបាយការណ៍ “វិភាគស្ថានភាពរបស់យុវជននៅកម្ពុជា” ការយល់ដឹងអំពីសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ នូវមានកំរិតនៅឡើង ក្នុងចំណោមយុវវ័យ។ ឪពុកម្តាយ និងសាលារៀន គឺជាប្រភពចំបងនៃការទទួលបានព័ត៌មានអំពីសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ ក្នុងចំណោមប្រជាជនអាយុ១៥-២៤
-
បទអន្តរាគមន៍ផ្លាស់ប្តូរឥរិយាបថ ដើម្បីបង្កើនការធ្វើតេស្ត ក្នុងចំណោមអ្នកដើរព្រៃ ទោះបីជាការគ្រប់គ្រងជំងឺគ្រុនចាញ់មានភាពប្រសើរឡើងក៏ដោយក៏ការចំលងជំងឺគ្រុនចាញ់នៅតែជាបញ្ហានៅក្នុង តំបន់ព្រៃ ដែលតំបន់ចំលងជំងឺគ្រុនចាញ់ដល់ជនចំណាកស្រុក រួមមានអ្នកធ្វើការក្នុងព្រៃ ដែលពួកគេតែងតែធ្វើការផ្លាស់ប្តូរទីតាំង រវាងតំបន់មានការឆ្លងតិចតួចនិងតំបន់ដែលមានការចំលងខ្លាំង ហើយវាជាទីតាំងមួយដែលពិបាកក្នុងការផ្តល់សេវាគ្រុនចាញ់និងចែករំលែកព័ត៌មានផងដែរ។ កម្ពុជាមានគោលដៅក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទំរង់នៅឆ្នាំ ២០២៥។ ក្នុងឆ្នាំ២០១៩ ករណីជំងឺគ្រុនចាញ់បានថយចុះពី ១០០ ០០០ករណី ក្នុងឆ្នាំ២០១០ ទៅតិចជាង ៣២ ០០០ករណី
-
កម្មវិធីផ្លាស់ប្តូរឥរិយាបថ ផ្នែកទឹកស្អាតនិងអនាម័យ ដែលមានគោលបំណង ចូលរួមកាត់បន្ថយបញ្ហាជំងឺរាក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តឥរិយាបថផ្នែកទឹកស្អាត និងអនាម័យ មូលហេតុសំខាន់ចំនួន២ ដែលបណ្តាលអោយរាគ សម្រាប់មនុស្សធំនិងកូនក្មេង គឺដោយដៃកខ្វក់ (អាហារមិនមានអនាម័យ ការប៉ះពាល់ភ្នែក ការរាគរយៈពេលវែង) និងការបរិភោគទឹកដែលមិនបានបន្សុទ្ធ។ ប្រសិនបើមិនបានព្យាបាល ការរាគរយៈពេលវែង ទៅលើកុមារក្រោមអាយុ៥ឆ្នាំ អាចនាំឲ្យមានភាពក្រិះក្រិន ដោយសារការខ្វះអាហារូបត្ថម្ភ និង/ឬ
-
អន្តរាគមន៍សុខភាព ដើម្បីជួយគាំទ្រដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីជាម្តាយក្រោយសម្រាល ឲ្យមានសុខភាពកាន់តែប្រសើរ រយៈពេល ១០០០ ថ្ងៃដំបូង មានសារៈសំខាន់បំផុតក្នុងជីវិតរបស់កុមារ ហើយមានឥទ្ធិពលលើសុខភាពក្នុងពេលអនាគតពេញមួយជីវិតរបស់ពួកគេ។ មូលដ្ឋានគ្រឹះនៃការចាប់ផ្តើមជីវិតប្រកបដោយសុខុមាលភាព គឺអាហារូបត្ថម្ភសម្រាប់ទាំងម្តាយនិងកូន។ អាហារូបត្ថម្ភរបស់ម្តាយមានសារៈសំខាន់សម្រាប់ម្តាយខ្លួនឯង ដើម្បីធានាថា គាត់មានសុខភាពល្អគ្រប់គ្រាន់ដើម្បីថែទាំខ្លួនឯង និងកូនរបស់គាត់ ។ អាហារូបត្ថម្ភក៏មានសារៈសំខាន់ផងដែរ សម្រាប់ទារកដែលបៅដោះ និងទទួលបានការថែទាំពីម្តាយ ក្នុងអំឡុងពេលដ៏សំខាន់បំផុតនេះ