អង្គការ PSI Cambodia លើកកម្ពស់នូវសិទ្ធិអំណាចរបស់ប្រជាជនកម្ពុជា ដើម្បីគាត់គ្រប់គ្រងសុខភាពរបស់ខ្លួន តាមរយៈនិរន្តរភាពទីផ្សារដោយទទួលបាននូវផលិតផល សេវាកម្ម និងព័ត៌មានដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យ។
អង្គការ PSI Cambodia ប្រើឥទ្ធិពលទីផ្សារដែលមានតម្លៃសមរម្យ ជាដំណោះស្រាយដើម្បីធ្វើឲ្យសុខភាពរបស់ប្រជាជនដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះ មានភាពប្រសើរឡើងដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចការ
របស់យើង
ការលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាពជួយពង្រឹងប្រព័ន្ធនៅវិស័យសាធារណៈ ដើម្បីធ្វើការត្រួតពិនិត្យ និងសម្របសម្រួលទាក់ទងសកម្មភាពផ្លាស់ប្តូរឥរិយាបថសង្គម (SBC) នៅថ្នាក់ជាតិនិងថ្នាក់ខេត្ត។ យើងក៏ធ្វើការលើការបង្កើនលទ្ធភាពរបស់ប្រជាជនក្នុងការទទួលយកឥរិយាបថដែលនាំមកនូវសុខភាពល្អ។
ជំងឺទឹកនោមផ្អែមលើកុមារលើកកម្ពស់ការថែទាំសុខភាពដល់កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ និងជួយដល់កុមារទាំងនោះ ព្រមទាំងគ្រួសាររបស់គេ រស់នៅប្រកបដោយសុខុមាលភាព។
ការផ្គត់ផ្គង់ផលិតផលសុខភាពផ្គត់ផ្គង់ផលិតផលសុខភាពដែលមានតម្លៃសមរម្យនិងគុណភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជាដែលមានចំណូលទាប និងងាយទទួលរងគ្រោះតាមរយៈដំណោះស្រាយដែលផ្អែកលើទីផ្សារ។
ព័ត៌មាន
ថ្មីៗ
-
ដើម្បីបង្កើតផែនការការងារមួយអោយបានល្អនិងគ្រប់ជ្រុងជ្រោយ ចាំបាច់ត្រូវការការសម្លឹងមើលឡើងវិញ នូវអ្វីដែលយើងធ្វើសម្រេចបានកន្លងមក និងទិសដៅដែលយើងត្រូវដើរទៅមុខទៀត។ ដោយមើលឃើញភាពចាំបាច់ដូចច្នេះហើយ ទើបក្រុមការងារនៃគម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខមាលភាព (Cambodia PHB Activity) បានរៀបចំសិក្ខាសាលាមួយ ដើម្បីប្រមូលយកមតិផ្សេងៗ ពីស្ថាប័ននិងដៃគូពាក់ព័ន្ធ ដែលអាចធ្វើអោយក្រុមការងារយើង បង្កើតផែនការការងារ និងសម្របទិសដៅ សម្រាប់ឆ្នាំទី៣នៃគម្រោង។ សិក្ខាសាលានេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី៣០ ខែកក្កដា
-
ការមានផែនការការគាំទ្រ (advocacy plan) មានសារៈសំខាន់ណាស់ដើម្បីអោយ ស្ថាប័ន មួយឈានទៅរកភាពជោគជ័យ។ ចំពោះកិច្ចប្រឹងប្រែងក្នុងការលើកកម្ពស់សុខភាព ការមានផែនការស្វែងរកការគាំទ្រដែលរឹងមាំ មានឥទ្ធិពលដល់ការទំនាក់ទំនងជាមួយអ្នកដែលមានសិទ្ធិសម្រេចចិត្តសំខាន់ៗ ដើម្បីទទួលបានការគាំទ្រដល់កម្មវិធីសុខាភិបាល និងធ្វើអោយអ្នកទាំងនោះវិនិយោគពេលវេលាដ៏មមាញឹក និងបែងចែកថវិកាកម្មវិធី ដើម្បីធ្វើអោយប្រជាជនកម្ពុជាបានទទួលព័ត៌មាននិងមានធនធានគ្រប់គ្រាន់អាចអោយពួកគេរស់នៅប្រកបដោយសុខុមាលភាព និងសម្រេចបានគោលបំណងសុខភាពរបស់ខ្លួន។ លោកស្រី ជី សុជាតិ នាយិកាប្រចាំប្រទេសនៃអង្គការ PSI ដែលបានដឹកនាំសិក្ខាសាលាស្តីពី”យុទ្ធសាស្ត្រស្វែងរកការគាំទ្រ”
-
ជំងឺកូវីដ១៩ កំពុងរាលដាលក្នុងពិភពលោក និងក្នុងប្រទេសយើងដែរ។ ហើយវាឆ្លងខ្លាំង ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត និងប៉ះពាល់ធ្ងន់ធ្ងរ ដល់មនុស្សចាស់ និងអ្នកមានជម្ងឺប្រចាំកាយ។ ដើម្បីការពារការឆ្លងរោគនេះយើងត្រូវ៖ រក្សាគម្លាតពីគ្នាយ៉ាងតិច ១,៥ ម៉ែត្រ លាងដៃឲ្យបានញឹកញាប់ជាមួយ សាប៊ូនិងទឹកស្អាត ឫ ទឹកអាកុល ឫ អាកុលហ្សែល ខ្ទប់
-
កូវីដ-១៩ គឺជាជំងឺឆ្លង ដោយការឆ្លងជាចំបងនោះ គឺតាមរយៈតំណក់តូចៗ ពីច្រមុះឬមាត់ នៅពេលដែលអ្នកមានជំងឺនេះក្អក កណ្តាស់ ឬនិយាយ។ តំណក់តូចៗនេះទៅប៉ះពាល់អ្នកដែលនៅក្បែរនោះ ឬទៅលើវត្ថុ ឬផ្ទៃនៃអ្វីមួយ។ វិធីដែលល្អបំផុតក្នុងការការពារមិនអោយឆ្លងជំងឺនេះ គឺត្រូវមានប្រតិបត្តិអនាម័យអោយបានត្រឹមត្រូវ និងរក្សាចំងាយពីអ្នកដទៃ។ ជាពិសេស នៅក្នុងអំឡុងពេលចូលឆ្នាំខ្មែរនេះ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំថ្មីក៏ដោយ ក៏ប្រជាជនទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ន និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។
-
បុគ្គលិកផ្សព្វផ្សាយសហគមន៍មានកាតព្វកិច្ចសំខាន់ ក្នុងការផ្តល់ព័ត៌មានពិតប្រាកដអំពីមធ្យោបាយពន្យារកំណើត នៅតាមជនបទ ក្នុងប្រទេសកម្ពុជា។ បុគ្គលិកផ្សព្វផ្សាយសហគមន៍ គឺជាអ្នកដែលប្រជាជននៅក្នុងសហគមន៍មានការទុកចិត្ត និងមានជំនាញផ្នែកទំនាក់ទំនងល្អ។ ពួកគេជួបជាមួយប្រជាជនទាំងប្រុសនិងស្រី នៅក្នុងសហគមន៍ ដើម្បីផ្តល់ព័ត៌មាននិងពិភាក្សា អំពីមធ្យោបាយពន្យារកំណើត ហើយជួយអ្នកភូមិនក្នុងដំណើរសម្រេចចិត្ត អំពីតម្រូវការពន្យារកំណើតរបស់គាត់។ ថ្មីៗនេះ នៅក្នុងខេត្តកំពង់ឆ្នាំង គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខមាលភាព (PHB) បានធ្វើការយ៉ាងស្និទ្ធស្នាល ជាមួយអង្គការដៃគូ នៅតាមមូលដ្ឋាន
-
គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខមាលភាព (PHB) របស់USAID បានធ្វើការជាដៃគូយ៉ាងស្និទស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP) ។ គោលដៅនៃការសហការគ្នានេះ គឺដើម្បីអោយគម្រោង PHB អាចជួយពង្រឹងសមត្ថភាពរបស់ NCHP និងដើម្បីអាចអោយ NCHP ក្លាយទៅជាអ្នកនាំមុខនៅក្នុងការងារផ្នែកផ្លាស់ប្តូរឥរិយាបថនិងសង្គមនៅកម្ពុជា។ ថ្មីៗនេះ គម្រោង PHB និង NCHP